លោកបានធ្វើរឿង ដ៏គួរឲ្យភ្ញាក់ផ្អើលនេះ នៅក្នុងពិធីតាំងពិព័រណ៍មួយ ដែលដាក់បង្ហាញ ពីឆ្អឹងត្រគាករបស់គាត់ បន្ទាប់ពីលោកបានឲ្យ គ្រូពេទ្យធ្វើការវះកាត់ និងថតជាវីដេអូ ដាក់បង្ហាញ ឲ្យអ្នកចូលទស្សនា បានឃើញ ។ Alexander និយាយថា ទម្រាំគ្រូពេទ្យអនុញ្ញាត ឲ្យថតរូបភាព នៃការវះកាត់ឆ្អឹង ជំនីត្រគាកយកមកបង្ហាញ ក្នុង ពិព័រណ៍នោះ គឺត្រូវចំណាយពេល មួយឆ្នាំឯណោះ ក្នុងការបញ្ចុះបញ្ចូលគ្រូពេទ្យ ហើយពីដំបូងលោក ក៏មិនគិតថា នឹងយកវាមកចំអិន បរិភោគបែបនេះដែរ ។
លោក Alexander បានចំណាយពេលវេលា ដ៏ល្អមួយ ដើម្បីទទួល ទានអាហារជាមួយមិត្តស្រី ដោយការបរិភោគឆ្អឹង ជំនីត្រគាក ដ៏មានឱជារសនេះ ហើយលោកបានឲ្យគ្រូពេទ្យ វះកាត់ដាក់ឆ្អឹងត្រគាក សិប្បនិម្មិតជំនួសវិញ ៕
ប្រភព:lookingtoday


0 comments:
Post a Comment